សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ព្រឹកស្អែកនេះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ១លានដូស ជាការបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់កម្ពុជា

 


(ភ្នំពេញ): ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូសបន្ថែមទៀត។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។

សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕

កម្ពុជាបើកចំហក្នុងការទទួលជំនួយពីគ្រប់ប្រទេសទាំងអស់

 


ភ្នំពេញ ៖ កម្ពុជាបើកចំហក្នុងការទទួលជំនួយពីគ្រប់ប្រទេសទាំងអស់ មិនមែនដូចអ្នកវិភាគមួយចំនួនគិតថា កម្ពុជាពឹងផ្អែកតែលើប្រទេសចិននោះទេ ។ 

វិស័យឯកជន និងសប្បុរសជនចំនួន ០៩ ចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា

 


 ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១  វិស័យឯកជន និងសប្បុរសជនចំនួន ០៩ ទៀត បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ក្រោមការសម្របសម្រួល

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន ត្រូភីខេមហ្វ្រ៊ត អេន វើជីថេបីល ឯ.ក

 


ភ្នំពេញ: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ឯកឧត្ដម កើត ឆែ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីលោកឧកញ៉ា ហ៊ុន

ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣របស់ខ្លួន

 


បាត់ដំបង: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ 
នៅរសៀលថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា

សម្ដេចប្រធានរដ្ឋសភា៖ ទិវាជាតិនៃការចងចាំ យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព

  


(ភ្នំពេញ ):ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ថ្ងៃនេះជា «ទិវាជាតិ នៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជន

រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់វិធានការរដ្ឋបាលចំពោះ តំបន់លឿងទុំ រយៈពេល៧ថ្ងៃ និងតំបន់លឿង រយៈពេល១៤ថ្ងៃទៀត


 


ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់វិធានការរដ្ឋបាលចំពោះ តំបន់លឿងទុំ រយៈពេល៧ថ្ងៃ និងតំបន់លឿង រយៈពេល១៤ថ្ងៃទៀត សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈសេចក្តីសម្រេច បានបន្តដាក់វិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបន្តចែកជា២តំបន់ តំបន់លឿងទុំ និងតំបន់លឿង ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

តាមរយៈសេចក្តីសម្រេច ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” ត្រូវអនុវត្តបន្តរយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី ២៦ខែឧសភា ដែលមានដូចជា ផ្នែកខ្លះនៃភូមិដើមចាន់ (ទីតាំងនៅខាងក្រោយយឿត្រី) នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង និងភូមិទូលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និង ផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣និងផ្នែកខ្លះនៃភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្រៅពីភូមិសាស្ត្រ ដែលត្រូវបានកំណត់ជា “តំបន់លឿងទុំ” ភូមិសាស្រ្តទាំងអស់ផ្សេងទៀតនៃរាជធានីភ្នំពេញ ត្រូវបានកំណត់ជា “តំបន់លឿង ។

តាមរយៈសេចក្តីសម្រេច ឯកឧត្តម ឃួង ស្រេង ក៏បានឲ្យដឹងថា វិធានការរដ្ឋបាលបន្តដែលដាក់ចេញចំពោះ តំបន់លឿង ត្រូវអនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១ ដោយត្រូវអនុលោមតាមគោលការ តំបន់លឿង មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែ ត្រូវអនុវត្តវិធានការរដ្ឋបាល ដោយអនុលោមតាម ប្រការ៥ នៃសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ" និង "តំបន់លឿង" សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

បន្ថែមពីនោះ ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបិទទីតាំងមុនពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់វិធានការ ឲ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩ ។ ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្តីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬ អគារ ឬអាជីវកម្មដ្ឋាន ឬ ជាច្រកផ្លូវ ឬ ជាប្លុកតូចៗនោ៖ និងត្រូវកំណត់អ្នកពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវ អនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការ សាងសង់បាន៥០ភាគរយហើយ

 


សន្ទុះនៃការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភានេះ។

លោក បានបន្តថា សន្ទុះនៃការ សាងសង់នេះ គឺដើរទន្ទឹមគ្នានឹងផែនការដែលបានគ្រោងទុក ដោយមិនមានការរាំងស្ទះនោះឡើយ និងរំពឹងថា នឹងរួចរាល់ជាស្ថាពរទៅតាមការគ្រោងទុក។ លោកបញ្ជាក់ថា កម្លាំងពលកម្មទៅលើការដ្ឋាននេះ មិនបានរាំងស្ទះដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។

តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋាន សាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលបេតុងលើខ្សែផ្លូវទាំងមូលបានចាប់ផ្តើមជាផ្លូវការហើយ ខណៈ ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះ បានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរ។

គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំនិងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៥ ២០២១

សម្តេចពញាចក្រី ហេង សំរិន ៖ យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងនាំគ្នាថែរក្សាសន្តិភាព

 


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ថ្ងៃ២០ឧសភានេះ ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យ និងណែនាំការងារដល់ក្រុម APP របស់ក្រសួងព័ត៌មាន



 ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យ និងណែនាំការងារដល់ក្រុម APP របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។


រូបថត៖ ខឹម សុវណ្ណារ៉ា