ផ្សាយពាណិជ្ជកម្ម
គេហទំព័រ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ /ចាងហ្វាងការផ្សាយ : លោក ថាំង បុ៊ន សុង / ទីស្នាក់ការកណ្តាល : ភូមិ ១ /សង្កាត់ ផ្សារដើមថ្កូវ / ខណ្ឌ ចំការមន /រាជធានីភ្នំពេញ / ទំនាក់ទំនង Tele: 012 253 887 / 016 253 887

Breaking

Thursday, May 20, 2021

ជប៉ុន នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Moderna និង AstraZeneca ចំពេលដែលមានការរិះគន់កាន់តែច្រើនជុំវិញភាពយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន

(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការរដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការអនុម័ត

យល់ព្រមលើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca ចំពេលដែលការរិះគន់កាន់តែច្រើនជុំវិញការយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅសល់តែពីរខែទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ AFP ថា គណៈកម្មាធិការគ្មានការជំទាស់ទេ ចំពោះការអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះទេ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរ ដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងអូសាកា នឹងបើកដំណើរការនាសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ Moderna សម្រាប់មនុស្សចាស់ក្នុងដំណាក់កាលដំបូង។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ខណៈដែលមានប្រជាជនតិចជាង ២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបប្រមាណ ១២៥លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages