សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640


សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

កម្ពុជាបើកចំហក្នុងការទទួលជំនួយពីគ្រប់ប្រទេសទាំងអស់

 


ភ្នំពេញ ៖ កម្ពុជាបើកចំហក្នុងការទទួលជំនួយពីគ្រប់ប្រទេសទាំងអស់ មិនមែនដូចអ្នកវិភាគមួយចំនួនគិតថា កម្ពុជាពឹងផ្អែកតែលើប្រទេសចិននោះទេ ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកម្ពុជាមិនដែលបានបិទទ្វារចំពោះការទទួលជំនួយ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីប្រទេសផ្សេងៗទៀត ដែលមានបំណងផ្តល់ជូននោះឡើយ លើកលែងតែពួកភេរវកម្ម ប៉ុណ្ណោះ ។ ក្នុងនោះកាលពីទសវត្សរ៍ ទី៩០ ប្រទេសជប៉ុនបានផ្តល់ជំនួយជាច្រើនហូរហែ រហូត ដល់បច្ចុប្បន្ន ដែលកាលពីពេលកន្លងទៅនេះ ជប៉ុនក៏ទើបតែបានផ្ដល់ជំនួយដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះ មានរថយន្តដឹកជញ្ជូនអ្នកជំងឺ ដែលទើបនឹងមកដល់កាលពីសប្តាហ៍មុន ។

ដូច្នេះកម្ពុជាមិនដែលបដិសេធចំពោះជំនួយទាំងអស់ដែល ប្រទេសផ្សេងៗផ្ដល់ជូននោះទេ ។សម្តេចតេជោ បន្តថា បើកម្ពុជាមិនពឹងប្រទេសចិន ថាតើឲ្យកម្ពុជាទៅពឹងប្រទេសណា ខណៈដែលបច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយជា ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ។សំឡេង ៖« យើងខ្ញុំគួរតែពឹងអ្នកណា? តើពិភពលោកនេះអាចឆ្លើយជាមួយកម្ពុជាបានទេចំពោះសំណួរនេះ យើងខ្ញុំមិនបានបិទទ្វារសម្រាប់អ្នកណាទាំងអស់ ទៅលើការទទួលយកជំនួយសម្រាប់កសាងប្រទេសកម្ពុជា ដូចជាជប៉ុនឥឡូវនេះគឺកំពុងកសាងផ្លូវជាតិលេខ៥ ដោយតភ្ជាប់ពីខេត្តកណ្ដាលទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងធ្វើការសាងសង់ បន្ទាប់ពីការសាងសង់ផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែ នេះ គឺជារឿងពិតដែលគួរត្រូវតែនិយាយថា ប្រទេសកម្ពុជាពឹងផ្អែកលើប្រទេសចិន ចុះបើខ្ញុំមិនពឹងផ្អែក បើប្រជាជនខ្ញុំកំពុងតែឆ្លងទូកដរតាមទន្លេ កំពុងតែគ្មានផ្លូវដើរ ដូច្នេះភាសានេះគួរតែប្រទេសនានាដែលបាននិយាយនិងអ្នកវិភាគទាំងឡាយ គួរតែរកចម្លើយឲ្យកម្ពុជាផង ថាតើកម្ពុជាគួរធ្វើយ៉ាងម៉េចទៅ ទើបបានផ្លូវដើរ ទើបបានស្ពានឆ្លង ទើបបានហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រឡាយទឹក ទំនប់ទឹកដទៃទៀត នេះ » ៕វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 

0 Comments:

Post a Comment