ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរ នៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យមានការលក់ដូរហួសម៉ោង០៩យប់នោះទេ បើទោះបី ការលក់ដូរនោះ ជាលក្ខណៈវេចខ្ចប់ក៏ដោយ។
ការណែនាំបែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង កាលពីរាត្រីថ្ងៃទី៣១ កក្កដា ខណៈដែលឯកឧត្តមដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះ
ឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមគោលដៅបិទបម្រាមគោចរមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគោលដៅទាំងនោះឱ្យមានភាពម៉ឺងម៉ាត់និងទទួលខុសត្រូវខ្ពស់ ទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីសម្រេចរបស់សម្តេចតេជោហ៊ុន សែន ដែលត្រូវបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់រហូតដល់ម៉ោង០៣ភ្លឺដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ។
បន្ថែមពីលើនេះ ឯកឧត្តមឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងតាមគោលដៅដោយភាពម៉ឺងម៉ាត់និងមិនមានការយោគយល់ ចំពោះអ្នកដែលល្មើសទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបិទមិន
ឲ្យធ្វើចរាចរណ៍ចាប់ពីម៉ោង០៩យប់រហូតទៅដល់ម៉ោង០៣ភ្លឺនេះ ពិសេសខណ្ឌ នៅជាយក្រុងគឺមិនអនុញ្ញាតឱ្យចូលក្រុងឡើយ។
គួរបញ្ជាក់ថា ៖ ក្នុងរាត្រីថ្ងៃទី២នេះ ឯកឧត្តមឃួង ស្រេងបានចុះពិនិត្យ គោលដៅត្រួតពិនិត្យ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំ ការមន ខណ្ឌដូនពេញនិងខណ្ឌជ្រោយចង្វារ
ដើម្បីឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងការងារឱ្យបានម៉ឺងម៉ាត់និងគ្មានការលើកលែងចំពោះអ្នកដែលល្មើសនឹងបម្រាមនេះ ពោលគឺមិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ចាប់ពីម៉ោង០៩រហូតទៅដល់ម៉ោង០៣ភ្លឺឡើយ ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ចំពោះអ្នក ដែលល្មើស សម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ដោយមិនមានការលើកលែងឡើយ៕








0 Comments:
Post a Comment