ភ្នំពេញថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ការប្រកួតកីឡាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីទីក្រុងតូក្យូបានសម្រេចពន្យាពេលការប្រកួតនេះរយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលពួកគេត្រូវបានកំណត់ពេលវេលាឡើងវិញ។ ចំណាត់ថ្នាក់ចុងក្រោយបានមើលឃើញថា ក្រុមអត្តពលិកសហរដ្ឋអាមេរិកបានឈ្នះមេដាយមាសច្រើនជាងគេ ដោយមានប្រទេសចិន ជប៉ុន អង់គ្លេស និងរុស្ស៊ី ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ។ សារព័ត៌មាន Sputnik បានរាយការណ៍ពីទីក្រុងតូក្យូដែលជាកន្លែងប្រារព្ធពិធីបិទការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ ។ មានភ្ញៀវតិចតួចប៉ុណ្ណោះដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ ដោយសារតែការបារម្ភអំពីបញ្ហាសុខភាព ព្រោះប្រទេសជប៉ុននៅតែទទួលរងនូវការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ-១៩។ ក្នុងពេលជាមួយគ្នានេះដែរ ការតវ៉ាត្រូវបានធ្វើឡើងនៅមុខទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការអូឡាំពិកជប៉ុន ខណៈដែលក្រុមបាតុករកំពុងរិះគន់ដល់សេចក្តីសម្រេចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ដោយលើកឡើងអំពីការចំណាយច្រើនហួស និងការកើនឡើងនៃជំងឺកូវីដ-១៩ ៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល


0 Comments:
Post a Comment