តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ មានចំនួន ០៩ទីតាំង ក្នុងនោះ ក្រុងព្រះសីហនុមាន ០២ទីតាំង ក្រុងកោះរ៉ុងមាន ០១ទីតាំង ស្រុកព្រៃនប់មាន ០៣ទីតាំង ស្រុកកំពង់សិលាមាន ០២ទីតាំង និងស្រុកស្ទឹងហាវមាន ០១ទីតាំង ។
.j.jpg)
ក្នុងឱកាសនោះយើងពិនិត្យឃើញមានមាតា បិតាកុមារ និងយុវវ័យ បាននាំកូន ចៅ ក្មួយៗរបស់ពួកគាត់មកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ តាមទីតាំងនានាដែលរដ្ឋបាលខេត្តបានជូនដំណឹង នេះបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាកុមារនិងយុវវ័យកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យដោយមិនគិតថ្លៃ ដើម្បីទប់ស្កាត់នូវការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះសីហនុបានក្រើនរំលឹកប្រជាពលរដ្ឋ ក៏ដូចជាកុមារ និងយុវវ័យទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលផ្តល់វ៉ាក់សាំង និង បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងជនបរទេសដែលកំពុងស្នាក់នៅបំពេញការងារក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងមក ៕ ដោយ ៖ ងូ សុមុនី





0 Comments:
Post a Comment