
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីជួយដល់ឪពុកម្តាយសម្រាប់ការចំណាយលើកូនៗរបស់ពួកគេ។
លោក Anucha បាននិយាយថា ថវិកាមួយចំនួននឹងត្រូវផ្តល់ជូនសាលារៀននានា ជាពិសេសសាលារៀនដែលគ្រប់គ្រងដោយឯកជនដើម្បីជួយទូទាត់ការចំណាយ។ វិធានការនេះនឹងជួយឱ្យសាលារៀននានារក្សាការចំណាយដែលអាចគ្រប់គ្រងបាន។
ថវិកាចំនួន ១០ប៊ីលានបាតផ្សេងទៀតនឹងត្រូវផ្តល់ទៅឱ្យក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីជួយដល់និស្សិតសាកលវិទ្យាល័យថៃឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅតាមគ្រឹះស្ថានសិក្សារដ្ឋ ឬឯកជននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
លោក Anucha បាននិយាយថា រដ្ឋាភិបាលនឹងឧបត្ថម្ភធន ៦០ភាគរយនៃការកាត់បន្ថយថ្លៃសិក្សា ហើយនៅសល់នឹងត្រូវចំណាយដោយសាកលវិទ្យាល័យ។ ចំពោះសាកលវិទ្យាល័យដែលបើកដំណើរការជាលក្ខណៈឯកជន រដ្ឋនឹងចំណាយថវិកាចំនួន ៥ ០០០បាតសម្រាប់ថ្លៃសិក្សារបស់និស្សិតម្នាក់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

0 Comments:
Post a Comment